ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាហត់លឿនលើការចិញ្ចឹម ត្រីដំរី, បង្កង, ខ្យង និងអន្ទង់ កំពុងត្រៀមនាំទៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា៖ ក្រៅពីដំណាំស្រូវ និងដំណាំហូមផ្លែជាច្រើនដែលត្រូវបាននាំចេញហើយនោះ កម្ពុជា ក៏នៅមានផលិតផលជលផលចំនួន៤ប្រភេទផ្សេងទៀត ត្រូវបានចរចាត្រៀមនាំទៅប្រទេសចិនផងដែរ។

លោកបានបញ្ជាក់ថា ៖ ផលិតផលជលផលរបស់កម្ពុជាទាំង៤ប្រភេទ ដែលភាគីចិនឯកភាពឱ្យនាំចូលនោះ រួមមាន ត្រីដំរី, បង្កង, ខ្យង ខ្ចៅ និងអន្ទង់ ដែលផលិតទាំងអស់នេះ សុទ្ធតែមានតម្លៃថ្លៃ និងមានគុណភាពខ្ពស់។ នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយនៅពេលខាងមុខ ភាគីចិន នឹងឯកភាពឲ្យកម្ពុជានាំចូលផលិតផលជាច្រើនផ្សេងទៀត។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលរូបនេះ បានបន្ថែមថា រយៈពេលជាង២ឆ្នាំហើយ ដែលកម្ពុជាបានចរចាក្នុងការនាំត្រីប្រា ទៅកាន់ប្រទេសចិនផងដែរ។ រហូតមកដល់ពេលនេះ ក្រសួងកំពុងខិតខំជំរុញការងារមួយចំនួន ដែលធ្វើយ៉ាងណាបំពេញឲ្យបានគ្រប់គ្រាន់តាមលក្ខខណ្ឌដែលជាការតម្រូវរបស់ចិន៕ដោយ៖សហការី


ចែករំលែក៖