ប្រទេសចិន៖ រដ្ឋាភិបាលចិនគោរពសិទ្ធប្រជាជនរបស់ខ្លួន ទោះក្នុងកាលៈទេសៈអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជួបប្រទៈនូវផលប៉ៈពាល់ ហើយដំណោះស្រាយគោលនយោបាយ មិនឯកភាពគ្នា រដ្ឋាភិបាលក៏មិនបង្អង់ដំណើរស្ថាបនា និងមិនធ្វើឱ្យប៉ៈពាល់រំលោភសិទ្ធដីធ្លីប្រជាជនខ្លួន ក៏បង្ខំចិត្តស្ថាបនាផ្លូវ នៅអមសងខាងផ្ទះនោះ ក្លាយទៅជាទីចាប់អារម្មណ៍ និងជាផ្ទះ ផ្លូវហាយវ៉េ ទេសចរណ៍ទៅវិញ..!
សូមបញ្ជាក់ថា៖ ផ្ទះមួយខ្នងនៅក្នុងប្រទេសចិន ត្រូវគេមើលឃើញថា មានទីតាំងនៅចំកណ្ដាលនៃស្ពានហាយវ៉េ Haizhuyong ក្នុងទីក្រុងក្វាងចូវ បន្ទាប់ពីម្ចាស់ដីមិនព្រមរុះរើចេញ តាមសំណើររបស់រដ្ឋាភិបាល តែយ៉ាងណាមិញ ទីតាំងនេះកំពុងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរក្នុងតំបន់។
ជុំវិញករណីនេះ អ្នកស្រី Liang ដែលជាម្ចាស់ដីទំហំ៤០ម៉ែត្រការ៉េ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលមិនបានផ្ដល់សំណងតាមការទាមទាររបស់អ្នកស្រីសម្រាប់ទីតាំងថ្មីដែលល្អនោះទេ។ តែផ្ទុយទៅវិញ គឺជំនួសដោយផ្ទះល្វែងដែលមានទីតាំងជិតកន្លែងបញ្ចុះសព ទើបអ្នកស្រីមិនអាចទទួលយកបាន។
ទន្ទឹមនឹងនេះ អ្នកស្រីបាននិយាយថា៖អ្នកគិតថាបរិស្ថានបែបនេះមិនល្អនោះទេ ប៉ុន្ដែសម្រាប់ខ្ញុំគឺមានអារម្មណ៍ថា ស្ងប់ស្ងាត់ និងផាសុកភាព។
ដោយឡែក បើតាមសារព័ត៌មាននៅហុងកុងបានឲ្យដឹងដែរថា៖ រដ្ឋាភិបាលចិនបានធ្វើសំណើរទៅកាន់អ្នកស្រី Liang ជាច្រើនដងមកហើយ ប៉ុន្ដែគាត់បដិសេធ។ នៅក្នុងសំណើរនោះ រដ្ឋាភិបាលបានផ្ដល់សំណងនូវផ្ទះចំនួន២ល្វែង និងប្រាក់ចំនួន ១.៣ លានយ័ន (ឬប្រហែល ១៨៦,៥០០ ដុល្លារអាមេរិក) ប៉ុន្ដែអ្នកស្រី បានទាមទារផ្ទះចំនួន៤ល្វែង និងប្រាក់ ២លានយ័ន (ឬប្រហែល ២៨៧,០០០ ដុល្លារអាមេរិក)។
នៅទីបំផុត បន្ទាប់ពីបរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់ដី រដ្ឋាភិបាលចិនពុំមានជម្រើសអ្វីក្រៅពីសាងសង់ស្ពាន ក៏ដូចជាផ្លូវតាមរបៀបនេះឡើយ តែទោះជាយ៉ាងណាក៏ដោយ ការចរចាគឺនៅតែបន្ដ។
គួរបញ្ជាក់ដែរថា អ្នកស្រី Liang គឺជាមនុស្សតែម្នាក់គត់ ក្នុងចំណោមម្ចាស់ដីទាំង៤៧នាក់ និងក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលរស់នៅទីតាំងនោះ ប៉ុន្ដែពួកគេបានទទួលយកសំណងដែលផ្ដល់ដោយរដ្ឋាភិបាល ហើយបានរើចេញតាំងពីចុងខែកញ្ញាកន្លងទៅម្ល៉េះ។
ដំណោះស្រាយនៅតែបន្ត និងមិនមានគំនាបណាមួយ ពីភាគីប្រជាជន និងរដ្ឋាភិបាល សំខាន់ក្នុងកត្តាសមស្របដូចគ្នា៕
ដោយ៖ សហការី