អន្តរជាតិ៖ នៅថ្ងៃទី៨ខែសីហា ក្រសួងការបរទេសហុល្លង់ បានប្រកាសថា ភរិយា អគ្គរដ្ឋទូតហុល្លង់ប្រចំានៅលីបង់បានស្លាប់នៅថ្ងៃទី ៨ខែសីហានេះដោយសារតែរបួសធ្ងន់ពេក ក្រោយការផ្ទុះកាលពីថ្ងៃទី៤ខែសីហា។
តាមការប្រកាសរបស់ក្រសួងការបរទេសហុល្លង់ លោកស្រីHedwig Waltmans-Molier អាយុ៥៥ឆ្នាំរងរបួសធ្ងន់។ ក្នុងពេលផ្ទុះ លោកស្រីឈរក្បែរស្វាមី ជាអគ្គរដ្ឋទូត ប្រចាំនៅលីបង់ លោក Jan Waltmans នៅក្នុងបន្ទប់ទទួលភ្ញៀវក្នុងផ្ទះក្នុងទីក្រុង Beirut។ ការផ្ទុះនៅថ្ងៃទី៤ខែសីហា ធ្វើឲ្យស្ថានទូតហុល្លង់រងការខូចខាតយ៉ាងខ្លាំង។ ក្រៅពីភរិយាអគ្គរដ្ឋទូតនៅមានមនុស្ស៤នាក់ផ្សេងទៀតរងរបួសផងដែរ។
សារព័ត៌មាន AFPបានផ្សាយថា បណ្តាស្ថានទូតបរទេសនៅក្នុងប្រទេសលីបង់ បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ មិត្តរួមការងារ បានស្លាប់ក្នុងហេតុការផ្ទុះយ៉ាងខ្លាំង នោះ ។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ច្បាស់លាស់ស្តីពីពលរដ្ឋបរទេសរងរបួសឬស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅឡើយទេ ។ ប៉ុន្តែមានជនបរទេសជាច្រើន រងរបួស ដោយសារតែមានអ្នករបួសច្រើន ៕ដោយ៖ធី រីណា