ខេត្តត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរបានអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អគារស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ និងសមិទ្ធផលនានា នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ។
សមិទ្ធផលទាំងនេះគ្រោងនឹងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ខាងមុខនេះ ផងដែរ។
មន្ត្រីបានឱ្យដឹងថា៖ ក្នុងនោះអគារតាមផែននីមួយៗ និងសមិទ្ធផលដែលសាងសង់ទាំងអស់រួមមាន ៖
១-អគារសេនាធិការ(ពីរជាន់)
២-អគារប្រចាំបញ្ជាចំនួន៤
៣-អគារអាហារដ្ឋានមិត្តនគរបាល
៤-អគារផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច
៥-អគារស្នាក់នៅរបស់កងអន្តរាគមន៍ពិសេស, អគារផែនសន្តិសុខ,អគារប្រឆាំងការជួញដូរមនុស្ស,អគារអន្តោប្រវេសន៍។
៦-អគារផែនគ្រឿងញៀន, ផែនព្រហ្មទណ្ឌ
៧-អគារឃាត់ខ្លួនបណ្ដោះអាសន្ន
៨-អាហារដ្ឋានអន្តរាគមន៍
៩-អគារផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ
១០-អគារផែនការងារ,សណ្ដាប់ធ្នាប់, អត្តសញ្ញាណប័ណ្ណ
១១-អគារសាលប្រជុំធំ
១២-អគារស្នាក់នៅ និងរោងឡានពន្លត់អគ្គិភ័យ, រោងឡាន(ចំនួន៥)
របងជុំវិញស្នងការដ្ឋាន, របងមុខ និងខ្លោងទ្វារចំនួន៣, ចាក់បេតុងខាងក្នុង,អណ្ដូងទឹក, ស្លាកអរគុណសន្តិភាពនិងបញ្ជីឈ្មោះសប្បុរសជន(ចំនួន៨ផ្ទាំង),ជម្រកសម្រាប់កម្លាំងស្នាក់នៅ,
សួនផ្កា រុក្ខជាតិ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំទាំងមូល។
សូមបញ្ជាក់ថា៖ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ គឺមានសំណង់អគារធំជាងគេ បើប្រៀបធៀបទាំង២៥រាជធានី-ខេត្ត ដោយមានកសាងទីតាំងអគារ មន្ទីរ ទីបញ្ជាការនគរបាល កងរាជអាវុធហត្ថ យោធា ប្រភេទស្តង់ដារ តាមប្លង់ដ៏ល្អប្រណីត៕
ដោយ៖ សិលា