កីឡាអន្តរជាតិ៖ ភ្នាក់ងាររបស់កីឡាករបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធជើងចាស់ Carlos Tevez បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លិបយក្សអាហ្សង់ទីន Boca Juniors។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអាទិត្យនេះ។
លោក Diego Tevez ដែលត្រូវជាបងប្រុសខ្សែប្រយុទ្ធជើងចាស់រូបនេះបាននិយាយនៅក្នុងការសរសេរលើបណ្តាញសង្គម Twitter ថា Carlos Tevez បានចុះកុងត្រាថ្មីជាមួយ Boca Juniors ដែលជាការចុះកិច្ចសន្យាថ្មីប្រកបដោយក្តីសប្បាយរីករាយរបស់គាត់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានកែសម្រួលឡើងវិញរបស់ Tevez នឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២១ ហើយរួមបញ្ចូលទាំងជម្រើសនៃការបន្តរយៈពេល៦ខែទៀតបន្ទាប់ពីកិច្ចសន្យាចាស់ចប់។
Tevez ដែលមានកិច្ចសន្យាចាស់ជាមួយក្លិប Boca Juniors រហូតដល់ដំណាច់ឆ្នាំនេះបាននិយាយកាលពីខែមិថុនាថា គាត់ចង់បញ្ចប់អាជីពរបស់គាត់ជាមួយក្លិបCorinthians ឬ West Ham ដែលជាក្លិបពីរក្នុងចំណោមក្លិបទាំង៧ដែលគាត់បានតំណាងឱ្យអាជីព គឺក្លិបManchester United, Manchester City, Juventus និង Shanghai Shenhua ។
សូមបញ្ជាក់ថា លីគកំពូល នៅអាហ្សង់ទីនត្រូវបានផ្អាកតាំងពីពាក់កណ្តាលខែមីនា ដោយសារជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្លិបចាប់ផ្តើមការហ្វឹកហាត់ឡើងវិញនៅថ្ងៃទី១០ខែសីហាទោះបីមិនទាន់មានកាលបរិច្ឆេទណាមួយសម្រាប់ការវិលត្រឡប់សម្រាប់ការប្រកួតក្នុងស្រុកក៏ដោយ ៕
ដោយ៖ភារៈ