ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង ភ្លាមៗនោះ នគរបាលបានចេញអន្តរាគមន៍ជួយពន្លត់ ដោយ រថយន្តតូចមួយគ្រឿងដែលឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរ នៅតាមផ្លូវជិតមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ថ្ងៃ១០ ខែសីហា ឆ្នាំ២០២០។ ក្នុងករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថយន្តនេះរងការខូចខាត ហើយបើតាមសមត្ថកិច្ចដាក់ការសន្និដ្ឋានជាបឋមថា មូលហេតុអាចមកពីឆ្លងចរន្តភ្លើងក្នុងម៉ាសុីនរថយន្ត ៕
ដោយ៖ឆ្លាម សមុទ្រ