ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីសមាជិកគ្រួសារដ៏ច្រើនប្រកបដោយសុភមង្គល ក្នុងប្រទេសសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានបង្ហាញនូវ ភាពរីករាយ សុភមង្គល ជាមួយក្រុមគ្រួសារ ខណៈប្រទេសជាតិ មានសន្តិភាព ជាមួយនិងរូបថតជាច្រើនសន្លឹកផងដែរ។ 

សម្តេចបានមានប្រសាសន៍ថា៖ ៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំនិងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិត

បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូនប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។

បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅនិងចៅទួតរហូតជាង១០០នាក់ឯណោះ។

សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។

សម្តេចបន្តថា៖ ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និងចៅទី១៩។

ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។

ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កំពស់ជាមួយជីតាហើយមើលទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖