ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអតីតព្រះមហាក្សត្រ និរទេស​ព្រះកាយ បាតុករ​អេ​ស្ប៉ា​ញ នាំគ្នាទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​ ដើម្បីបង្កើត​របប​សាធារណរដ្ឋ​ឡើងវិញ

ចែករំលែក៖

    អន្តរជាតិ៖ បន្ទាប់ពីអតីតព្រះមហាក្សត្រ Juan Carlos បាននិរទេសព្រះកាយ ខណៈប្រឈមមុខទៅនឹងការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយលើទឹកប្រាក់ចំនួន១០០លានដុល្លារនោះ ក្រុមបាតុករអេស្ប៉ានៅថ្ងៃទី ខែសីហា ឆ្នាំ២០២០ បាននាំគ្នាចេញមកទាមទារឲ្យបញ្ចប់របបរាជានិយមនៅអេស្ប៉ា និងបង្កើតរបបសាធារណរដ្ឋឡើងវិញ

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters​ និយាយថា ក្រោយពេលដែលព្រះមហាក្សត្រ Juan Carlos បាននិរទេសខ្លួន បាតុកម្មប្រឆាំង នឹងរបបរាជានិយមបានកើតឡើងនៅទូទាំងអេស្ប៉ា បាតុករអេស្ប៉ារាប់រយនាក់បាននាំគ្នាចុះផ្លូវនៅក្នុងរាជធានីម៉ាឌ្រី ដើម្បីប្រឆាំងទៅនឹងរបបរាជានិយមអេស្ប៉ា និងទាមទារឲ្យបង្កើតរបបសាធារណរដ្ឋសាជាថ្មី

ជាក់ស្តែង រូបភាពពីការជួបជុំបានបង្ហាញឲ្យឃើញបាតុករមួយចំនួនកាន់ទង់សាធារណរដ្ឋអេស្ប៉ាទី និងស្រែកប្រឆាំងគ្រួសាររាជវង្សដោយបាតុករម្នាក់បាននិយាយថា «​យើងត្រូវបោសសម្អាតប្រព័ន្ធដែលពុករលួយ ហើយយើងគួរចាប់ផ្តើមពីរាជវាំង​» ក្រៅតែពីបាតុកម្មនៅរាជធានីម៉ាឌ្រីនៅថ្ងៃទីខែសីហា បាតុកម្មក៏មាននៅទីក្រុង Valencia ខណៈបាតុកម្មច្រើនទៀតគ្រោងធ្វើជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ បាតុករ នឹងជួបជុំគ្នានៅកោះ  Mallorca ទីដែលព្រះមហាក្សត្រអេស្ប៉ា Felipe VI គ្រោងយាងទៅនៅសប្តាហ៍នេះ

សូមជម្រាបថាព្រះចៅ Juan Carlos បានឡើងសោយរាជ្យក្នុងឆ្នាំ១៩៧៥ក្រោយការស្លាប់របស់មេដឹកនាំផ្ដាច់ការ Francisco Franco ហើយបានសោយរាជ្យអស់រយៈពេល៣៨ឆ្នាំ មុនពេលដាក់រាជ្យឲ្យបុត្រាទ្រង់ មហាក្សត្រFelipe VI ក្នុងខែមិថុនា ឆ្នាំ២០១៤ រហូតមកទល់ពេលនេះ រាជវាំង និងរដ្ឋាភិបាលអេស្ប៉ា ក៏ដូចជាមេធាវីរបស់ទ្រង់ បានបដិសេធពីទីកន្លែងដែលទ្រង់យាងទៅ ប៉ុន្តែគេហទំព័រព័ត៌មានNiusdiario.es នៅថ្ងៃទី សីហាបានបង្ហាញរូបភាពព្រះអង្គនៅអាកាសយានដ្ឋាន អាប៊ុដាបី ប្រទេសអេមីរ៉ាអារ៉ាប់រួម អតីតស្ដេចអេស្ប៉ារូបនេះ ត្រូវគេជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរជ្ជទាយាទអេមីរ៉ាអារ៉ាប់រួម

គួរបញ្ជាក់ថា ក្រោយការនិរទេសព្រះកាយ ការស្ទង់មតិមួយបានធ្វើឡើងដែលក្នុងនោះអ្នកចូលរួមឆ្លើយសំណួរចំនួន៨០ភាគរយ និយាយថាព្រះអង្គត្រូវប្រឈមមុខទៅនឹងនីតិវិធីតុលាការ ទោះជាយ៉ាងណាក្តី អ្នកចូលរួមក្នុងការស្ទង់មតិ ៦៩ភាគរយ ចាត់ទុកថាព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរប្រទេសអេស្ប៉ា ឲ្យចេញពីរបបផ្តាច់ការមកប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ១៩៧៥ មកក្រោយស្ថិតក្រោមការដឹកនាំបែបផ្ដាច់ការរបស់Franco អស់ពេល៣៦ឆ្នាំ

បច្ចុប្បន្ននៅអេស្ប៉ា បាតុកម្មបានទាមទារឲ្យបញ្ចប់របបរាជានិយមនេះមិនមែនជារឿងថ្មីឡើយ ជាក់ស្តែងក្រោយការដាក់រាជរបស់ព្រះបាទ Juan Carlos ក្នុងឆ្នាំ២០១៤ បាតុកររាប់ពាន់នាក់បាននាំគ្នាចុះផ្លូវទាមទារឲ្យធ្វើប្រជាមតិលើការបន្តរបបរាជានិយមអេស្ប៉ាញនេះផងដែរដោយ៖ស តារា


ចែករំលែក៖