ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក..! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង ៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី  «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ 

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី ។

សន្និសីទនេះ មានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ពីស្ថានភាពនៃការប្រែ ប្រួលអាកាសធាតុ ដែលជាកត្តានាំឱ្យកើតមានការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សេដ្ឋកិច្ច សង្គម រួមនិង វិធានការជាក់ស្តែងដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ អង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល អ្នកសារព័ត៌មាន ចូលរួម។ 

វាគ្មិនដែលនឹងអញ្ជើញចូលរួម៖ ឯកឧត្តម នេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន៕

ដោយ៖ សិលា


ចែករំលែក៖