ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសាលាដំបូងខេត្តកំពត ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះ

ចែករំលែក៖

ខេត្តកំពត៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូង លោក ខា ដែនណា ព្រះរាជអាជ្ញារង ជាតំណាងលោកព្រះរាជអាជ្ញា ទទួលស្វាគមន៍សមាជិកក្រុមការងារទី៤ គ.យ.ក.ស នៃក្រសួងយុត្តិធម៌ ដើម្បីរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ជុំទី៥ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង លោកអនុប្រធានលេខា លោក លោកស្រីប្រធានការិយាល័យនិងមន្រ្តីពាក់ព័ន្ធ។
សូមបញ្ជាក់ថា៖ ក្រុមមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ជុំទី៥ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុងផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖