ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយអភិបាលរងខណ្ឌពោធិ៍សែនជ័យបានចុះរុះរើរបងដើម្បីពង្រីកផ្លូវមួយខ្សែ និងស្ថាបនាជាផ្លូវបេតុងនាពេលខាងមុខនេះ ដែលស្ថិតនៅជាប់រោងចក្រឥណ្ឌា ក្នុងភូមិព្រៃទា១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវបេតុងកំពុងស្ថាបនាខាងលើមានប្រវែង៦០០ម៉ែត្រ និង ទទឹង១២ម៉ែត្រ ដែលកាលពីមុនមានភាពតូចចង្អៀតនិងលិចទឹកដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ដូច្នេះហើយទើបអាជ្ញាធរសហការគ្នាស្ថាបនាជាផ្លូវបេតុងនេះតែម្តង។
ក្នុងការស្ថាបនាផ្លូវបេតុងខាងលើអាជ្ញាធរក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាផងដើម្បីប្រេីប្រាស់ឱ្យបានយូរអង្វែង៕ដោយ សុខាសែនជ័យ