ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត រិទ្ធ ដឹកនាំដុតបំផ្លាញគ្រឿងញៀនជិត ១០០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ គ្រឿងញៀនជិត ១០០គីឡូក្រាម ត្រូវបានដុតចោលកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្ថិតជាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តស្វាយរៀង, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៣, តំណាងរដ្ឋបាលខេត្តទាំង៤, ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដុតកម្ទេចចោលនៅថ្ងៃនេះមានទម្ងន់ ៩៣គីឡូក្រាម។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍បែបនេះជូនគណៈអធិបតី និងត្រូវបានប្រមូលពី៤ខេត្តរួមមាន៖
ទី១-ខេត្តបន្ទាយមានជ័យ មានគ្រឿងញៀនទំងន់២៣គីឡូក្រាម
ទី២-ខេត្តឧត្តរមានជ័យ មានគ្រឿងញៀនទំងន់៩គីឡូក្រាម
ទី៣-ខេត្តសៀមរាបមានគ្រឿងញៀនទំងន់ ៥៨គីឡូក្រាម
ទី៤-ខេត្តកំពង់ធំ មានគ្រឿងញៀនទំងន់៦ក្រាម សរុបគ្រឿងញៀន ដែលពិនិត្យផ្ទៀងផ្ទាត់មានសរុបទំងន់ ៩៣គីឡូក្រាម។
លោករដ្ឋមន្ត្រី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក៕

ដោយ៖ សិលា


ចែករំលែក៖