ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតបន្ទះសូឡាផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំមួយកន្លែងដែលស្ថិតក្នុងតំបន់សេច្ចកិច្ចពិសេស​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែផ្ទុះឆេះម៉ាស៊ីនផលិតបន្ទះសូឡាដែលកំពុងដំណេីរការបង្កការភ្ញាក់ផ្អេីលដល់កម្មករនាំគ្នារត់ចេញមកក្រៅនិងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា​ រោងចក្រខាងលេីមានឈ្មោះកូម៉ា​ លេចភីវី(ថេកណឡជី)​ រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំ។

សមត្ថកិច្ចបានឱ្យបន្តទៀតថា​ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីយើងបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច៧១១​ ចំនួន២គ្រឿងហេីយអគ្គិភ័យក៏គ្រប់គ្រងបានទាំងស្រុង​ ដោយខូចខាតម៉ាស៊ីនផលិតចំនួន៣គ្រឿងនិងបន្ទះសូឡាមួយចំនួន​ ហើយសំណាងល្អមិនមានមនុស្សរងរបួស៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖