ភ្នំពេញ៖ ដំណឹងរីករាយ..! មានករណីជាសះស្បើយចំនួន ១៣នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖ + ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៥១នាក់ (ស្មើនឹង ៩១,៩៤% ធៀបនឹងចំនួន
អ្នកមានវីរុសកូវីដ-១៩ទាំងអស់)នៅក្នុងចំនួននេះមានស្រី ៥២នាក់ និងបុរស១៩៩នាក់ • អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់។
ករណីជាសះស្បើយ ៖ ចំនួន ១៣នាក់
១. ករណីជនជាតិខ្មែរ ជាសះស្បើយចំនួន ០៦នាក់ ៖
-បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សម្គាល់ ៖ បុរសទាំង ០៥នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើង ហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
-បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
-បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិ ព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
– បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
– ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក បានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
២. ករណីជនជាតិចិន ជាសះស្បើយចំនួន ០៧នាក់ ៖
• បុរសអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
– បុរសអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
– បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
– បុរសអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
– បុរសអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ * បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
សម្គាល់ ៖ បុរស -ស្រ្តីជនជាតិចិនទាំង ០៧នាក់ខាងលើ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ
ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ -១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
ដោយ៖ សិលា