ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូមិនប្រកាន់ស្ដាំ ត្រូវរថយន្ដបុករងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

   ខេត្ដឧត្ដរមានជ័យ៖ ស្រ្ដីម្នាក់រងរបួសធ្ងន់និងកូនតូចពីរនាក់រងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៣០ នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ ៦៧B នៅចំណុចខាងជើងផ្លូវចូលផ្ទះតាម៉ុកចម្ងាយប្រហែល ៥០ ម៉ែត្រ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងរវាងម៉ូតូ និង រថយន្ត ក្នុងទិសដៅបញ្រ្ចាសទិសគ្នា
១៖ អ្នកបើកបរម៉ូតូឈ្មោះ កួន កង ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ សៀមរាប 1G – 4515 បើកបរក្នុងទិសដៅពីជើងទៅត្បូង ( រងរបួសធ្ងន់ត្រង់មុខ និងបាក់ភ្លៅខាងស្តាំ ) និងអ្នករួមដំណើរ ០២ នាក់ ៖
១- ឈ្មោះ ផល លីហួរ ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ( រងរបួសស្រាល ) ។
២- ឈ្មោះ អើប ថានី ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ( រងរបួសស្រាល ) ។
អ្នកបើកបររថយន្តឈ្មោះ អាន ភា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Hyundai Libero ព៌ណ ខៀវចាស់ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2BF – 7620 បើកបរក្នុងទិសដៅពីត្បូងទៅជើង ( មិនរងរបួស ) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ ។
ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ដោយ៖  ប៉ែន នួន


ចែករំលែក៖