ភ្នំពេញ៖ ជាងគ្រឿងចក្រវ័យក្មេងម្នាក់ជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់នៅកណ្តាលផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១ រសៀល ថ្ងៃ ទី ២២ ខែសីហា ឆ្នាំ ២០២០ ចំណុចលេីផ្លូវជាតិលេខ៦កែងផ្លូវចូលទៅឆៀកយានយន្ត(ចន្លោះស្ពានលេខ៣និងលេខ៤) ក្នុងភូមិបាក់ខែងលេី សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះគីម ហេងអាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាមស្នាក់នៅធ្វេីគ្រឿងចក្រនៅម្តុំស្ពានលេខ១ ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា ជិះម៉ូតូម៉ាកToday ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HL-6599។
ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌សប្រភេទស្ទូចពាក់ស្លាកលេខភ្នំពេញ2X-8591បេីកដោយបុរសម្នាក់បានគេចខ្លួនចេញពីកន្លែងកេីតហេតុ។
ប្រភពព័ត៌មានពី សមត្ថកិច្ច ឲ្យដឹង ថា ម៉ូតូ បេីកក្នុងទិសដៅពីជេីងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦ ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបានបេីកពីត្បូងទៅជេីងរួចបត់ស្តាំបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្សតែម្តង ភ្លាមៗនោះអ្នកបើករថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តម៉ូតូនិងសាកសពនៅកន្លែងកេីតហេតុ។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះត្រូវបានមេរបស់ខ្លួនប្រេីឱ្យទៅយកម៉ូទ័រស្វាននៅម្តុំស្ពានលេខ៦ដោយដោយជិះម៉ូតូម៉ាកToday ទៅយកមិនឃេីញត្រឡប់មកវិញយូរពេកចាំបាត់ៗមេក៏ប្រេីប្រពន្ធរបស់គាត់(ប្រពន្ធមេ)ឱ្យជិះម៉ូតូតាមរកមេីលពេលជិះមកដល់កន្លែងកេីតហេតុឃេីញមនុស្សជុំៗឆ្ងល់ក៏ឈប់ម៉ូតូមេីលស្រាប់តែឃេីញកូនចៅរបស់ខ្លួនស្លាប់បាត់ទៅហេីយ។
បន្ទាប់ពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់ ទាក់ទង ជំនាញមកវាស់វែង យក រថយន្ត និងម៉ូតូទៅ រក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ នៅពេលក្រោយ រីឯសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រកកំណេីត៕ដោយ៖ជ្រោយពេជ្រ