កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៣ ខែសីហានេះ កូរ៉េខាងត្បូងបានរកឃើញមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៣៩៧នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី ៧ខែមីនាមកទល់ពេលនេះ។ កូវីដ-១៩ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅតំបន់ជាច្រើនទូទាំងប្រទេស។
ក្នុងចំណោមករណីឆ្លងកូវីដ-១៩ថ្មីមាន៣៨៧នាក់ឆ្លងនៅក្នុងប្រទេសនិង១០នាក់ចូលពីក្រៅប្រទេស។ ទីក្រុងសេអ៊ូលមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុបកើនឡើងដល់ទៅ១៣៨នាក់។ ក្រៅពីនេះគឺនៅខេត្ត Gyeonggi មាន១២៤នាក់ និង ៣២នាក់នៅ Incheon ។ នៅខេត្តGangwon, Gwangju និង Daejeon មានអ្នកឆ្លង១៥នាក់។ នៅខេត្តJeollaមានអ្នកឆ្លង១៤នាក់។
ចំនួនអ្នកឆ្លង២០,២ភាគរយ ក្នុងរយៈពេល២សប្តាហ៍កន្លងមក រកមិនទាន់ឃើញប្រភពនៅឡើយទេ។ កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩ ខ្ពស់៣ថ្ងៃជាប់គ្នាហើយ ដែលមានអ្នកឆ្លងលើសពី៣០០នាក់។
កូរ៉េខាងត្បូងបានប្រកាសអាសន្នពីការឆ្លងកូវីដ-១៩ ពីកម្រិតទី២ឡើងទី៣ ហើយក៏បានសម្រេចបិទ ហាងកាហ្វេ ខារ៉ាអូខេ ក្លិប… ដែលមានហានិភ័យឆ្លងខ្ពស់ ។ ជាមួយគ្នានេះរដ្ឋាភិបាលបានហាមប្រាម ពលរដ្ឋជួបជុំគ្នាលើសពី៥០នាក់ក្នុងកម្មវិធីផ្សេងៗតាមផ្ទះ។
តាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូងបានឲ្យដឹងថា សរុបអ្នកឆ្លងកូវីដ-១៩ មានដល់ទៅ១៧.៣៩៩នាក់ និងស្លាប់៣០៩នាក់ ៕ដោយ៖ធី រីណា