ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចោទប្រកាន់រុស្ស៊ីបណ្តុះបណ្តាលមេដឹកនាំក្រុមបះបោរនៅម៉ាលី

ចែករំលែក៖

អន្តរជាតិ៖ តាមសារព័ត៌មាន Daily Beast បានផ្សាយថា ក្រោយរយៈពេល​១សប្តាហ៍ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសម៉ាលី ហើយមេដឹកនាំពីររូប ចូលរួមក្នុងរដ្ឋប្រហារនោះបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយ​ខាងលើបានផ្សាយថា មន្ត្រីយោធាមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេដឹកនាំយោធាដឹកនាំធ្វើរដ្ឋប្រហារមានឈ្មោះថា Malik Diav និង Sadio Camara បានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ។ តាមសារព័ត៌មានអាមេរិក មេទ័ពដែលទទួលបានការហ្វឹកហាត់ពីរុស្ស៊ីមិនយូប៉ុន្មានក៏មានរដ្ឋប្រហារកើតឡើង​។
នៅពេលនេះសារព័ត៌មាន Sputnik របស់រុស្ស៊ី​ មិនទាន់មានការវិភាគអ្វីជុំវិញការលើកឡើងរបស់សារព័ត៌មានអាមេរិកនៅឡើយទេ​។ កន្លងមក Sputnik​ធ្លាប់បានផ្សាយថា មេទ័ពដឹកនាំធ្វើរដ្ឋប្រហារមានឈ្មោះ Malik Diav ជាមេបញ្ជាការ និង លោកSadio Camara ជាមេបញ្ជាការរង​។
ជាមួយគ្នានេះដែរ គណប្រតិភូ សហគមន៍សេដ្ឋកិច្ច អាហ្វ្រិកខាងលិច(ECOWAS ) បានទៅកាន់ប្រទេសម៉ាលី ដើម្បីពិភាក្សាជាមួយ រដ្ឋាភិបាលយោធា និងប្រធានាធិបតីដែលត្រូវយោធា​បង្ខំឲ្យចុះចេញពីតំណែង ដើម្បីដំណើរការផ្លាស់ប្តូរការដឹកនាំ​ដោយសន្តិភាព តាមរយៈបោះឆ្នោតប្រជាធិបតេយ្យ៕ ធី រីណា


ចែករំលែក៖