ព័ត៌មានទាន់ហេតុការណ៍៖

ទម្លាប់មិនល្អចំនួន៦ចំណុច អាចធ្វើឲ្យយើង ឡើងទម្ងន់ដោយមិនដឹងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមគេហទំព័រក្នុង១បាន លើកយកពីបញ្ហាទម្លាប់មិនល្អចំនួន៦ចំណុច អាចធ្វើឲ្យយើង ឡើងទម្ងន់ដោយមិនដឹងខ្លួន  និងអាចទ្រុឌទ្រោមសុខភាព ក្នុងរួមមានដូចខាងក្រោម៖ 

ទី១-ការញ៉ាំ​បង្អែម និង​អាហារ​សម្រន់

បង្អែម​ដែល​មាន​ជាតិ​ស្ករ និង​ម្សៅ​អាច​បំលែង​ទៅ​ជា​ខ្លាញ់ ហើយ​យើង​មិន​អាច​ដុត​បំផ្លាញ​កាឡូរី​ទាំង​នោះ​នៅ​ពេល​យប់​ទេ ​ដែល​នេះ​​ជា​​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់។ ក្រៅ​ពី​បង្អែម ការ​ញ៉ាំ​អាហារ​សម្រន់​ក្រោយ​អាហារ​ពេល​ល្ងាច​ផ្តល់​ថាមពល​បន្ថែម​​ ដែល​អាច​នឹង​​បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​គេង។ ដូចនេះ​យក​ល្អ​គួរ​ចៀស​វាង​អាហារ​សម្រន់​ដូចជា​នំប៉័ង និង​នំឃុកគី​ជាដើម។

ទី២-គេង​មិន​គ្រប់គ្រាន់​

គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាបូលីស​ ដោយ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ​ជាង​មុន។ ម៉្យាងទៀត ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​កម្រិត​អ័រម៉ូន​ករទីសូ (អ័រម៉ូន​ស្ត្រេស) និង​ធ្វើឲ្យ​យើង​ហត់ និង​​មិន​ចង់​ហាត់​ប្រាណ។

ទី៣-មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច

ការ​មិន​ញ៉ាំ​អាហារ​ពេលល្ងាច​មិន​អាច​ជួយ​យើង​ឲ្យ​ស្រក​ទម្ងន់​បាន​ច្រើន​ទេ​ ព្រោះ​ការ​មិន​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​ការ​ធ្វើ​មេតាបូលីស​យូរ និង​​ធ្វើ​ឲ្យ​យើង​កាន់តែ​ឃ្លាន​​នៅពេល​​បន្ទាប់​។ ក្រៅ​ពី​នេះ​ក៏​អាច​បង្ក​បញ្ហា​ផ្សេង​ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ជាលិកា​សាច់ដុំ និង​ស្បែក​យារ​ធ្លាក់។ ប្រសិនជា​យើង​មិន​ចង់​ញ៉ាំ​អាហារ​ពេល​យប់​ យើង​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​បាន។

ទី៤- របប​អាហារ​ពេល​ល្ងាច

ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​អាហារ​ដែល​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រើ​ពេល​យូរ។ ការ​ញ៉ាំ​អាហារ​បំពង​ពេល​ល្ងាច​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​កាឡូរី​ច្រើន ហើយ​យើង​នឹង​ទទួល​បាន​កោសិកា​ខ្លាញ់​បន្ថែម។ មិនត្រឹមតែ​ប៉ុណ្ណោះ​ នៅ​អាច​រំខាន​ដំណេក​យើង​ទៀត​ផង។ ក្រៅ​ពី​ប្រភេទ​អាហារ​ដែល​បាន​​រៀប​​រាប់​​ខាង​​លើ អាហារ​​មាន​ជាតិ​ហឹរ​ក៏​បង្ក​ការ​លំបាក​ដល់​ការ​រំលាយ​អាហារ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក​ដូចគ្នា។

ទី៥-ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន

ផលិតផល​ទាំង​នេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ដំណេក និង​មាន​កាឡូរី​ច្រើន។ យក​ល្អ​យើង​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​​ផឹក​ទឹក​ធម្មតា​បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

ប្រភព៖ កែសម្រួលពីគេហទំព័រក្នុងស្រុក


ចែករំលែក៖