ភ្នំពេញ៖កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១៦និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៤ សហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួួនជនសង្ស័យចំនួន២នាក់បន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចតែរត់មិនរួច នៅចំណុចមុខផ្ទះលេខ៦៦Eo ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ឡុង ស៊ុន ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាឯកជន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិមិនចាំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ( ពិនិត្យទឹកនោម គ្មានសារធាតុញៀន ) ។
ជនសង្ស័យទី២-ឈ្មោះ សឿ ចាន់ឡី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាយុគន្ធរ ថ្នាក់ទី៩ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលេខ២៨៨ ភូមិមិនចាំ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង(ពិនិត្យទឹកនោមមានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ព្រហុីម សាម៉ា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែអ៊ិស្លាម មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ផ្ទះលេខ៨ ផ្លូវជាតិលេខ៦ ភូមិមិនចាំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
វត្ថុតាង និងសម្ភារចាប់យកពីជនសង្ស័យរួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូន X MAX ពណ៌ខ្មៅ មានសុីមលេខ ០៨៧ ៦៥៣៦៤៨, ម៉ូតូ១គ្រឿងម៉ាកនិច ស៊េរី ឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IJ -1963 ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់។ចំពោះទូរស័ព្ទដៃសមត្ថកិច្ចយើងបានប្រគល់ឱ្យជនរងគ្រោះវិញហើយ ។
លោក ក្រេត សិខរីន អធិការរងនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូហើយបាននិយាយទូរស័ព្ទដៃ ក៏មានជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿងម៉ាក និចស៊េរី ឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IJ -1963 មកក្បែរជនរងគ្រោះហើយក៏ធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច រួចគេចខ្លួន ភ្លាមៗនោះជនរងគ្រោះក៏ស្រែកឆោឡោផ្អេីលប្រជាពលរដ្ឋតាមផ្លូវជិះដេញតាមជនសង្ស័យក៏បានជួប កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករាក៏ស្ទាក់ចាប់បានជនសង្ស័យ តែម្តង។
បច្ចុុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា