ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាលខណៈកំពុងបេីកបរម៉ូតូឌុបគ្នាសុខៗត្រូវរថយន្តព្រូសបេីកឆ្លងផ្លូវជ្រុលមកបុកកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខបាត់ដំបង់1C-0831តាមបណ្តោយផ្លូវលេខ ៤៨៨ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2BF-6224 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៨៨ក្នុងទិសដៅពីលិចទៅកេីតហេីយបានបត់ឆ្វេងក៏ជ្រុលទៅបុកម៉ូតូគាបជាប់រងរបួសធ្ងន់ស្រាល២នាក់។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានជំនាញធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែន