ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខា​សាលា​ស្ដីពី “ការ​បង្ការ ទប់ស្កាត់​អំពើ​រំលោភ​បំពាន និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ”

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខា​សាលា​ស្ដីពី “ការ​បង្ការ ទប់ស្កាត់​អំពើ​រំលោភ​បំពាន និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ” ដែល​សហការ​រៀប​ចំ​ដោយ​អង្គការ APLE ក្រោម​អធិបតីភាព​លោក​ស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅសណ្ឋាគារ «ខេមរាអង្គរ »ខេត្តសៀមរាប។

សិក្ខាសាលា​នេះ មាន​ការ​ធ្វើ​បទ​បង្ហាញ​ស្ដីពី ស្ថានភាព​ការ​ត្រួត​ពិនិត្យ​សាវតារ​ជនល្មើស​ផ្លូវ​ភេទ​កុមារ ហានិភ័យ​តាម​អុីនធើណេត និង​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ ព្រមទាំង​ការ​ត្រួត​ពិនិត្យ​លើ​ខ្លឹមសារ​មេរៀន ការ​រំលោភបំពាន​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អុីនធើណេត សម្រាប់​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា។

ខ្លឹមសារ​មេរៀន​សម្រាប់​ថ្នាក់​បឋមសិក្សា​មាន​ដូចជា ការ​ចែក​រំលែក​ព័ត៌មាន​អនឡាញ ការ​រុករក​ព័ត៌មាន​លើ​អុីនធើណេត ជន​ចម្លែក​តាម​អនឡាញ និង​ការ​ឆ្លើយ​តប​ចំពោះ​ហានិភ័យ។ ខ្លឹមសារ​មេរៀន​សម្រាប់​ថ្នាក់​មធ្យម​សិក្សា​មាន​ដូចជា ប្រព័ន្ធ​អុីនធើណេត និង​ការ​ប្រឈម​ចំពោះ​ហានិភ័យ​ផ្សេងៗ​តាម​អនឡាញ អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​អុីនធើណេត ការ​ឆ្លើយ​តប​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​អុីនធើណេត និង​ការ​លើក​កម្ពស់​ចំណេះ​ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអុីនធើណេត៕

ដោយ៖ សិលា


ចែករំលែក៖