ភ្នំពេញ៖ បេក្ខជនជ័យលាភីចំនួន៩រូប បានទទួលអាហារូបករណ៍ Chevening ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តម សិក្សារយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេសសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ។
ពិធីជូនដំណើរបេក្ខជនជ័យលាភី បានរៀបចំឡើងនៅនិវេសនដ្ឋាននៃអគ្គរាជទូតចក្រភពអង់គ្លេស ក្រោមអធិបតីលោកស្រី Tina Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ជាកិត្តិយសដល់យុវវ័យឆ្នើមរបស់កម្ពុជាទាំង៩រូបដែលទើបទទួលបានអាហារូបករណ៍ Chevening។
សូមជម្រាបថា៖ ពិធីជូនដំណើរបេក្ខជនជ័យលាភី បានរៀបចំឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅ ក្នុងនិវេសនដ្ឋាននៃអគ្គរាជទូតចក្រភពអង់គ្លេស៕
ដោយ៖ សិលា