ភ្នំពេញ៖ ដោយមើលឃើញពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទនៅព្រឹកថ្ងៃ២៨ខែសីហា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងខណ្ឌ–ប៉ុស្តិ៍ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ចំនួន០២នាក់ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ខេត្តតាកែវ ។
ក្នុងការចុះសួរសុខទុក្ខមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺខាងលើនេះដែរ ក៏មានអ្នកអមដំណើរមានដូចជា៖ លោកអនុសេនីយ៍ឯក កៅ សារឿន ស្នាក់នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ និងលោកអនុសេនីយ៍ឯកសាក់ សម្បត្តិ ស្នាក់នៅភូមិមឿងចារ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាននាំមកថវិកា ភេសជ្ជៈ និងអង្ក ក្នុងម្នាក់ៗ ទទួលបាន៖ថវិកា ចំនួន ១,៥០០,០០០រៀល ,ទឹកសុទ្ធ ០២កេស ,ទឹកក្រូច ០២កេស,អង្ក ០១បេ(៥០គីឡូក្រាម),និងគ្រឿងទេសមួយចំនួន ៕ដោយ៖ជីណា