ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតបន្តផ្តល់ជូនទឹកប្រាក់៨ម៉ឺនដល់អតិថិជនរបស់ខ្លួន ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ២៦ សីហា ២០២០សែលកាត បានបន្តចែកជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលថ្ងៃនេះបានមកកាន់ស្រុកកោះធំ ខេត្តកណ្តាល ផ្តល់ជូនដល់អតិថិជន សន សុខម៉ាប់   ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ ៨ម៉ឹនដុល្លារនៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

លោក សន សុខម៉ាប់  ជាជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិរាម្មា​ “ក” ឃុំ ព្រែកស្ពឺ កោះធំ ខេត្តកណ្ដាល បានឈ្នះទឹកប្រាក់ម៉ឺនដុល្លារ កាលពីថ្ងៃទី ខែសីហា កន្លងទៅថ្មីៗនេះ

អតិថិជននេះ បានថ្លែងអំណរគុណដល់សែលកាត ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីជួយទៅដល់បងប្អូនប្រជាជនកម្ពុជាមានឧកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

សូមបញ្ចាក់ថា កន្លងមក សែលកាតបានផ្តល់ជូនទឹកប្រាក់ដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ បានចំ​នួនសរុបជាង ២លានដុល្លាររួចមកហើយ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើFacebook page CTN។ ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង ៦ ខ្ទង់៕


ចែករំលែក៖