ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែល និងអារ៉ាប់រួម​ជំរុញឲ្យបើកស្ថានទូត​ឡើងវិញក្នុងប្រទេសទាំងពីរ​

ចែករំលែក៖

ក្រសួងការបរទេសអុីស្រាអែល​បានប្រកាសឲ្យដឹងថា​ ភាគីទាំងពីរ អុីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីតបានពិភាក្សាគ្នា ដើម្បីបើកស្ថានទូតឡើងវិញនៅក្នុងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងការបរទេសទ្វេភាគីឱ្យកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចពិភាក្សាស្តីពីការបើកស្ថានទូត ក៏មានការចូលរួមពីអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីតផងដែរ​។ ការប្រកាសខាងលើ ធ្វើឡើងក្រោយពីដំណើរការហោះហើរជាលើកដំបូង រវាងក្រុមហ៊ុនអាកាសចរណ៍ប្រទេសទាំងពីរ ។
តាមគម្រោង មន្ត្រីប្រទេសទាំងពីរ អុីស្រាអែល​និង UAE នឹងពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ​ ពាណិជ្ជកម្ម​ និងវប្បធម៌ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់​UAE ។ គណៈប្រតិភូអុីស្រាអែលដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិ Meir Ben-Shabbat ចំណែកគណៈប្រតិភូប្រទេស UAE ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសAbdullah bin Zayed Al Nahyan ។
ដោយឡែកគណៈប្រតិភូអាមេរិក ដឹកនាំដោយទីប្រឹក្សាផ្ទាល់របស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Kushner និងទីប្រឹក្សាសន្តិសុខជាតិ Robert O’Brien ព្រមទាំង គណៈប្រតិភូពិសេសរបស់សេតវិមាន លោកAvi Berkowitz។
លោកKushner បានវាយតម្លៃខ្ពស់ចំពោះការហោះហើរដំបូងរវាងអុីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត គឺជាចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ ៕ដោយ៖ធី រីណា


ចែករំលែក៖