ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋកាលីហ្វ័រនីញ៉ា​ប្តេជ្ញាគ្រប់គ្រងស្ថានភាពភ្លើងឆេះព្រៃឲ្យបានទាំងស្រុងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ចែករំលែក៖

អន្តរជាតិ៖ ការខិតខំទប់ស្កាត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ពេលនេះ ជិតគ្រប់គ្រងបានទាំងស្រុងហើយ​ ។ ក្រុមពន្លត់អគ្គិភ័យ​បានប្តេជ្ញាគ្រប់គ្រងភ្លើងឆេះព្រៃឱ្យបានទាំងស្រុងនៅចុងសប្តាហ៍នេះ។ គិតមកដល់ពេលនេះ ក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបានភ្លើងឆេះព្រៃ ប្រមាណជា៦០ភាគរយ ខណៈដែលអគារជាង២ម៉ឺនខ្នង បន្តស្ថិតនៅក្រោមការគំរាមកំហែងនៅឡើយ។
នៅថ្ងៃទី​១ខែកញ្ញានេះ សារព័ត៌មានស៊ីនហួបានផ្សាយថា ក្រុមពន្លត់អគ្គិភ័យកំពុងតែខិតខំគ្រប់គ្រងភ្លើងឆេះព្រៃ​ ដែលបានឆេះនៅលើផ្ទៃដីជាង​១,៥៥០គីឡូម៉េត្រក្រឡា តំបន់(SCU Complex )នឹងស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង នាចុងសប្តាហ៍នេះ។
ដោយឡែកភ្លើងឆេះមួយចំនួនទៀតរួមមាន តំបន់ CZU បានរាលដាល ដល់ផ្ទៃដី ៣៤០គីឡូម៉ែត្រក្រឡា ហើយក្រុមពន្លត់អគ្គិភ័យទើបគ្រប់គ្រងបានត្រឹមតែ៣៩ភាគរយប៉ុណ្ណោះ នៅក្នុងតំបន់សាន់ម៉ាធីអូ (San Mateo) និងសាន់តាគ្រូស (Santa Cruz) ហើយលំនៅឋានសរុបជាង ៨៦០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងព្រៃ ដែលបានឆាបឆេះអស់រយៈពេលជាង ២សប្តាហ៍មកហើយនោះ។
ចំណែកភ្លើងឆេះព្រៃតំបន់ LNU ដែលបានឆាបឆេះលើផ្ទៃដីជាង ១,៥០០គីឡូម៉ែត្រក្រឡាហាក់មិនសូវជាមានការរាលដាលខ្លាំងទេ និងត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បាន ៦៣ភាគរយហើយ បន្ទាប់ពីអគារជាង១,២០០ខ្នង ត្រូវបានបំផ្លាញ ខណៈដែលសំណង់ជាង ៥,០០០ខ្នងទៀតកំពុងស្ថិតនៅចំពោះមុខការគំរាមកំហែងដោយភ្លើងឆេះព្រៃនេះ៕ដោយ៖ធី រីណា


ចែករំលែក៖