ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មោះបេក្ខជន ប្រឡងជាប់ស្ថាពរ (និងជាប់បម្រុង) ក្នុងការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី (ក្របខ័ណ្ឌ «ក») ចំនួន១៧នាក់ ឆ្នាំ២០២០ របស់ក្រសួងការបរទេស

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ឆ្នាំ២០២០ ចំនួន ១៧នាក់ នៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលបានចូលរួម ប្រឡងវិញ្ញាសាសរសេរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ និងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឱ្យបានជ្រាបថា៖

– បេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ជាស្ថាពរ ដូចមានបញ្ជីរាយនាមជូនភ្ជាប់ ត្រូវមក បង្ហាញខ្លួន នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរៀងរាល់ ម៉ោងធ្វើការ ដើម្បីបំពេញបែបបទចូលបម្រើការងារ ចាប់ពីថ្ងៃដែលបិទផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ជាកំហិត ដោយភ្ជាប់មកជាមួយនូវសាលាកបត្រប្រឡង ដែលបានផ្តល់ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

– ករណីបេក្ខជន បេក្ខនារី ពុំបានមកបង្ហាញខ្លួន តាមកាលបរិច្ឆេទខាងលើ ត្រូវបានចាត់ទុកថា បោះបង់ចោលនូវលទ្ធផល ប្រឡងដោយស្វ័យប្រវត្តិ និងគ្មានលក្ខខណ្ឌ៕

ដោយ៖ សិលា


ចែករំលែក៖