ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូម្នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកជាមួយរថយន្តមិនស្គាល់ម៉ាករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាបុគ្គលិកកាស៊ីណូម្នាក់បានរងរបួសធ្ងន់បាក់ជើងខាងស្ដាំខណៈដែលជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពទៅបុកជាមួយរថយន្តមិនស្គាល់ម៉ាកដែលបើកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៧និង៣៨នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លើផ្លូវបំបែកលេខ ១១៣ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះភោគ គឹមឈាន អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ស្វាយរៀង ១J-៤៨៣២ រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយកើតហេតុបានបើករត់គេចខ្លួនភ្លាមៗបន្សល់តែជនរងគ្រោះនិងម៉ូតូនៅនឹងកន្លែង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឺកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយរៀងភ្លាមៗ។
បច្ចប្បន្នសមត្ថកិច្ចនគរបាលក្រុងកំពុងស្រាវជ្រាវរករថយន្តមកដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖