ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យឆក់កាបូបសរុបជាទឹកប្រាក់ជាង១០លានរៀល

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯងតាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយឆក់កាបូបពីចង្កេះបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាព។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទី​ ព្រឹក​ ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅតា​មបណ្តោយផ្លូវបេតុង​ ចូលផ្សារព្រៃទា​ ភូមិក្បាលដំរីទី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមសម្តីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1GV 2361 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងច្រកចូលផ្សារព្រៃទា​ ដោយកាបូបកឹបជាប់និងចង្កេះ​ ខណះជិតដល់ផ្ទះទៅហេីយស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមកពីក្រោយធ្វេីសកម្មភាពឆក់កាបូបពីចង្កេះបានសម្រេចហេីយគេចខ្លួនបាត់អស់​ ភ្លាមនោះគាត់ស្រែកឲ្យគេឯងជួយដែរតែមិនមានអ្នកណាហ៊ានដេញនោះទេ។ 

ជនរងគ្រោះបន្តថា​ នៅក្នុងកាបូបដែលត្រូវជនសង្ស័យឆក់នោះមានលុយខ្មែរជិត១០លានរៀល​ និងខ្សែកផ្លាទីនមួយខ្សែ​ ទូរស័ព្ទដៃ២គ្រឿង​ និងឯកសារមួយចំនួនទៀត។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២​ ទាំងអស់សង្ឃឹម៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖