ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលខ្លាំង ! ប្រធានសន្តិសុខឯកជន និង ជាប៉េអឹម ផង បានដកកាំភ្លើងភ្ជង់គំរាមនិងវៃកម្មករសំណង់ ក្នុងការដ្ឋានសំណង់ Ly La

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺ មានបុរសម្នាក់ជាប្រធានសន្តិសុខឯកជន ផង និង អះអាងថាខ្លួន ជាប៉េអឹម ផង នោះ បានដកកាំភ្លើងភ្ជង់គំរាមនិងវៃកម្មករសំណង់ នៅក្នុងការដ្ឋានសំណង់ Ly La មានទីតាំងក្បែរក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

កម្មករសំណង់ជាជនរងគ្រោះ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា ខ្លួនបានចូលធ្វើការជាធម្មតា ស្រាប់តែជនសង្ស័យបានហាមមិនអោយចូល ក៏មានការឈ្លោះទាស់ទែងគ្នា រហូតឈានដល់ការដកកាំភ្លើងភ្ជង់គំរាម និង វៃកម្មករ តែម្តង ។

ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនតាមក្រោយ បាត់ស្រមោល ខណៈជនរងគ្រោះ ត្រូវបាននាំទៅសួរនាំនៅកងរាជអាវុធហត្ថខណ្ឌចំការមន ៕ 

ដោយ៖ចេស្តា


ចែករំលែក៖