ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅកោះហុងកុង បាតុករ​៩០នាក់ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ហុងកុង៖ យ៉ាងហោចណាស់ក៏មានបាតុករ ៩០នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្ម នាថ្ងៃទី ៦ខែកញ្ញា ដើម្បីប្រឆាំងការពន្យារពេលបោះឆ្នោត។ សារព័ត៌មាន​ South China Morning Post បានផ្សាយថា រដ្ឋាភិបាលកោះហុងកុង ធ្លាប់បានប្រកាសថា ការបោះឆ្នោត​នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ ប៉ុន្តែត្រូវបានពន្យារពេលទៅឆ្នាំ​២០២១វិញ។
កម្លាំងសន្តិសុខ បាន​លើកទង់ពណ៌ស្វាយ ដើម្បីព្រមានដល់ ក្រុមបាតុករថា​ពួកគេអាចនិងត្រូវចាប់ខ្លួន​ ដោយសារតែការបំពានច្បាប់សន្តិសុខ។ ក្រុមបាតុករបានស្រែកពាក្យស្លោក នៅក្នុងបាតុកម្មកាលពីឆ្នាំ​២០១៩។
ភាពចលាចលកើតឡើងក្រោយពេល​​កម្លាំងសន្តិសុខ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក​ និងប្រើដំបងទៅលើក្រុមបាតុករ ដែលបានគប់ដបទឹកទៅលើកម្លាំងបូលិស។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនបាតុករ៩០នាក់ ដែលធ្វើបាតុកម្មខុសច្បាប់និងបង្កហិង្សា ។
ពលរដ្ឋកោះហុងកុង​បានឲ្យដឹងថា​ ការបោះឆ្នោតក្រុមប្រឹក្សាបង្កើតច្បាប់ទីក្រុងនេះក្នុងអាណត្តិថ្មីត្រូវធ្វើឡើងនៅថ្ងៃទី ៦ខែកញ្ញា​នេះ ​ប៉ុន្តែ រដ្ឋាភិបាលបានពន្យារពេល ទៅឆ្នាំ​២០២១ទៅវិញ។

កាលពីខែកក្កដាបានប្រកាសពន្យារពេលម្តងរួចមកហើយដោយយកមូលហេតុ​ ការឆ្លងរាលដាលកូវីដ​-១៩។
ហុងកុងបានប្រកាសថា មកទល់ពេលនេះមានមនុស្ស​៤៨០០នាក់ឆ្លងកូវីដ​-១៩ ចាប់តាំងពី ខែមករា ឆ្នាំ​២០២០ គឺមានចំនួនតិចជាង​បណ្តាទីក្រុងនានានៅលើពិភពលោក​។ មន្ត្រីកោះហុងកុងបានអនុម័តច្បាប់ហាមប្រាមពលរដ្ឋជួបជុំគ្នា លើសពី២នាក់ឡើងទៅ ហើយកម្លាំងប៉ូលិស ក៏មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនោះឡើយ៕

ដោយ៖ធី រីណា


ចែករំលែក៖