ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ អះអាងថា ជនសង្ស័យ ជាអង្គរក្សបានប្រើអំពើហិង្សានិងដកកាំភ្លើងគំរាមកំហែង ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ គណនីហ្វេសប៊ុកមួយឈ្មោះ «Saret Mouslem» បានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា «សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង ។ នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អង្គរក្សសម្តេចពាក់ស័ក្តិ៥ ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ បានយកកាំភ្លើងនិងដំបង ប្រុងធ្វើឃាតខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ធ្វើឱ្យប្រពន្ធខ្ញុំមានរបួស»។ 

ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ អ្នកសារព័ត៌មានបានព្យាយាមរកលេខទូរស័ព្ទដើម្បីទំនាក់ទំនងទៅភាគីជនរងគ្រោះនិងខាងភាគីជនបង្ក តែរកពុំទាន់បាននៅឡើយទេ ។

បញ្ហានេះ សង្ឃឹមថា ខាងសមត្ថកិច្ចនឹងស្រាវជ្រាវករណីនេះផង ដើម្បីបញ្ជាក់ថា តើឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ ពិតជាអង្គរក្សសម្តេចតេជោ ពិតមែនឬទេ ? ឬ គ្រាន់តែដើរយកឈ្មោះថ្នាក់ដឹកនាំមកបំផ្លាញដោយសារការប្រព្រឹត្តបទល្មើសបែបនេះ ? 

អង្គរក្សសម្តេចតេជោ គឺប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្លូរ និងតម្លៃថ្នាក់ដឹកនាំបំផុត មិនមែនចេះតែដើរបំផ្លាញកេរ្តិ៍ឈ្មោះបែបនេះទេ ៕ ដោយ៖ចេស្តា

 


ចែករំលែក៖