ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបលីគកំពូលបារាំង Monaco រកឃើញកីឡាករ២នាក់មានផ្ទុក Covid-19

ចែករំលែក៖

ក្លិប Monaco បានបង្ហើបឱ្យដឹងថា មនុស្ស២នាក់មកពីក្លិបត្រូវបានគេសង្ស័យថា បានធ្វើតេស្តរកឃើញវីរុស Covid-19 ។ ក្លិបមិនបានបញ្ជាក់ថា អ្នកទាំងពីរជានរណានោះទេ គ្រាន់តែដឹងថាមិនលក្ខខណ្ឌណាមួយដែលបង្កឱ្យមានការព្រួយបារម្ភដល់កីឡាករផ្សេងទៀតនោះទេ ហើយការពិនិត្យសុខភាពត្រូវបានអនុវត្តតាមគ្រូពេទ្យជំនាញ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបបានសរសេរថា “សមាជិកពីរនាក់របស់ក្រុមឈុតធំត្រូវបានគេសង្ស័យថាបានឆ្លងវីរុសCovid-19ហើយស្ថានភាពសុខភាពរបស់ពួកគេមិនបង្កការព្រួយបារម្ភនោះទេ។ ពួកគេស្ថិតក្រោមការពិនិត្យសុខភាពរបស់បុគ្គលិកពេទ្យ” ។

ក្រុម Monaco ទទួលបាន៤ពិន្ទុពីការប្រកួតបើករដូវកាលថ្មី២ប្រកួតនៃរដូវកាលថ្មី២០២០-២០២១ ហើយគ្រោងនឹងប្រកួតជាមួយក្រុម Nantes នៅថ្ងៃទី១៣ ខែកញ្ញាខាងមុខ ៕

ដោយ៖ភារៈ


ចែករំលែក៖