ព័ត៌មានទាន់ហេតុការណ៍៖

អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់

ចែករំលែក៖

    ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពី តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមរៀបរាប់ពីភាពឈឺចាប់មួយចំនួនពិសេសមូលហេតុនៃការបែកបាក់ស្វាមីជាជនបរទេស ព្រោះមានអ្នកទីបី។ តបទៅនឹងសារដែលផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនេះអតីតស្វាមីនាងលក្ខណ៍ លោកMorten Kvammen បានចេញលិខិតស្រាយបំភ្លឺជុំវិញរឿងនេះ ឲ្យសារធារណៈជនបានដឹងដើមចមច្បាស់វិញម្តង។

កន្លងទៅដោយសារមិនអាចទ្រាំនិងពាក្យចោទជជីកសួរពីអ្នករួមអាជីព និងសាច់ញាតិបានទៀតនោះ ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍បានដាច់ចិត្តបញ្ជាក់រឿងរ៉ាវខ្លះនៅពីក្រោយការចែកផ្លូវគ្នាដើរជាមួយស្វាមី។ពេលកន្លងទៅនាងមិនដែលរំលឹក ឬទម្លាយអ្វីស៊ីជម្រៅពាក់ព័ន្ធជីវិតគូរដែលបែកបាក់ ឲ្យមហាជនបានដឹងឡើយ បានត្រឹមសម្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារឲ្យមហាជនបានឃើញដោយគ្រាន់តែបង្ហើបថា ដោយសារទ្រាំរស់នៅជាមួយគ្នាទៀតលែងបានទើបសម្រេចចិត្តផ្តិតមេដៃលែងលះតាមសំណើររបស់អតីតស្វាមី។ តារាស្រីរូបនេះបានដាច់ចិត្តបង្ហោះសារដែលបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានអ្នកទីបីជ្រៀតជ្រែកទើបធ្វើឲ្យជីវិតគ្រួសាររបស់នាងមានបញ្ហារហូតឈានដល់ការបែកបាក់ដូចសព្វថ្ងៃ។នាងថាអតីតស្វាមីគេងឱបមនុស្សស្រីថ្មីទាំងមិនដែលទំនាក់ទំនងរកកូន និងគ្មានផ្តល់ប្រាក់សូម្បីមួយសេន

ទោះជាយ៉ាងណា ក្រោយពេលបានដឹងអំពីការរៀបរាប់ប្រាប់មហាជននេះអតីតស្វាមីរបស់ទូច ស្រីលក្ខណ៍ ចេញមុខមកបរិយាយសារស័ព្ទជាច្រើនពាក់ព័ន្ឋការដើរដល់ផ្លូវបំបែក នៅក្នុងលិខិតនោះបកស្រាយជាភាសាខ្មែរ និងអង់គ្លេស ដោយអតីតស្វាមីទូច ស្រីលក្ខណ៍លើកឡើងថា នាងព្យាយាមមិនឲ្យលោកបានជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាឲ្យនាងបានរស់នៅសព្វថ្ងៃ។ លោកបានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និងមានទំនាក់ទំនងរួមគ្នាជាមួយបុរសសាច់ដុំដូចក្នុងរូបនោះ តាំងពីអំឡុងខែ១២ ឆ្នាំ២០១៩មក។ពោលគឺក្នុងពេល ដំណឹងលែងលះមិនទាន់បានដឹងឮ

លិខិតដដែលអះអាងដែរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែកលើឆាកតន្ត្រី ដើម្បីកាន់តែឲ្យគេមើលឃើញ លោកថា ជាភាគីមិនល្អ។

លោក Morten Kvammen បានលើកឡើងទៀតថា ការដែលនាងចោទថា លោកឈប់ស្រឡាញ់កូន និងបោះបង់នាង មិនផ្តល់លុយកាក់ គឺជារឿងមិនពិត គឺចង់តបទៅវិញថា អ្នកនាងមានស្នេហាថ្មីនិងចង់បែកបាក់ជាមួយលោកមុនទើប ក្លាយជាមូលហេតុនៃការ ប្រេះឆានេះឡើង។

ទូច ស្រីលក្ខណ៍នៅមិនទាន់មានប្រតិកម្មខ្លាំងៗចំពោះការបកស្រាយបំភ្លឺរបស់អតីតស្វាមីនៅឡើយ ដោយនាងលើកឡើងថាគឺជារឿងមិនពិត និងគ្រោងធ្វើសន្និសីទសារព័ត៌មានផ្ទាល់ដើម្បីបញ្ជាក់ការពិត។

គួរបញ្ជាក់ដែរថា តារាចម្រៀង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមី ជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ។ នាងទទួលបានចំណងដៃកូនប្រុសវ័យ៥ឆ្នាំម្នាក់ក្នុងបន្ទុកនាពេលបច្ចុប្បន្ន៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖