ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ស្ពឺ សំណេះសំណាលជាមួយ មន្ត្រីរាជការក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសមន្ត្រីសាលាខេត្តកំពង់ស្ពឺ បន្ទាប់ពីគោរពទង់ជាតិរួចដូចសព្វមួយដង លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ។

ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត អស់រយៈពេល០៩ខែមកនេះ ធ្វើឲ្យខេត្តទទួលបាននូវលទ្ធផលផ្លែផ្កាជាទីមោទនៈក្រៃលែង។

លោក វ៉ី សំណាង ក៏បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងវាយតម្លៃខ្ពស់ ចំពោះ រាល់កិច្ចខិតខំប្រឹងប្រែង របស់មន្រី្ដរាជការទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ជាពិសេស ការយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈ ទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ដល់មន្ត្រីរាជការ ជាពិសេសក្នុងពេលមានពិធីបុណ្យទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ ដូចជា បុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដោយជួយឧបត្ថម្ភនូវថវិកាមួយចំនួនដល់មន្ត្រីរាជការបន្ថែម ដើមី្បចូលរួមរីករាយ អបអរ ក្នុងពិធីទាំងនោះផងដែរ។ ដោយឡែកសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា ចំនួន៥ម៉ឺនរៀល តាមរយៈការបញ្ជូលទៅក្នុងគណនីធនាគាររួចរាល់អស់ហើយដែរ៕

ដោយ៖ សិលា


ចែករំលែក៖