ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង១ពាន់នាក់ធ្វើបាតុកម្មនៅទីក្រុង Minsk ប្រទេស​បេឡារុស

ចែករំលែក៖

ក្រុមបាតុករ​ក្នុងទីក្រុង Minsk ប្រទេស​បេឡារុស បានដង្ហែក្បួនឆ្ពោះទៅកាន់វិមានប្រធានាធិបតី Alexander Lukashenko ក្នុងសប្តាហ៍ទី​៤ដើម្បីប្រឆាំងរដ្ឋាភិបាលនិងទាមទារឱ្យប្រធានាធិបតី លាលែងចេញពីតំណែង។
ក្រុមបាតុករប្រមាណជាង​១សែននាក់ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ហើយកម្លាំងប្រឆាំង​បាតុកម្មបានបិទផ្លូវ​ចូលទៅកាន់ ទីតាំងរដ្ឋាភិបាលដោយមាន រថក្រោះរថពាសដែកការពារ​។ ក្រុមបាតុករជ្រុលនិយមបង្កអំពើហិង្សា បណ្តាលឲ្យមានអ្នករងរបួស​បញ្ជូនទៅកាន់មន្ទីរពេទ្យ។
សារព័ត៌មាន​ Interfax ​បានផ្សាយថា មន្ត្រីបេឡារុសបានចាប់បាតុករជាង​១០០នាក់ដែលមានសកម្មភាពហិង្សា។ កម្លាំងប្រឆាំងបាតុកម្មបានចាត់វិធានការតឹងតែងបំផុតប្រឆាំងក្រុមបាតុករ ប៉ុន្តែមិនអាចទប់ស្កាត់ក្រុមបាតុករបានឡើយ។
លោក Barys Goretsky សមាជិក សមាគមអ្នកសារព័ត៌មាន បេឡារុសបានឲ្យដឹងថា «ភាគច្រើនពលរដ្ឋអស់ទំនុកចិត្តទៅលើប្រធានាធិបតី ហើយពលរដ្ឋបានច្រានចោលលទ្ធផលបោះឆ្នោត និងប្រកាសបន្តចូលរួមធ្វើបាតុកម្ម​ក្នុងរយៈពេលវែងទៀតផង​។
ការបោះឆ្នោតប្រធានាធិបតីបេឡា
រុសនាពេលកន្លងមក​ ប្រធានាធិបតី Alexander Lukashenko ទទួលបានការគាំទ្រដល់ទៅ​៨០ភាគរយ បន្តដឹកនាំប្រទេសបេឡារុស ក្រោយ​២៦ឆ្នាំកាន់អំណាចដឹកនាំប្រទេសនេះ៕ធី រីណា


ចែករំលែក៖