ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ ក្រោយ DJម្នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ពេលនេះអ្នកដែលកំពុងមានទំនាក់ទំនងជាមួយបុរសនោះ រាប់រយនាក់កំពុងតែមានហានិភ័យខ្ពស់នៃការឆ្លង

ចែករំលែក៖

អន្តរជាតិ៖ មនុស្សរាប់រយនាក់ កំពុងតែមានហានិភ័យក្នុងការឆ្លងជំងឺCOVID-19 បន្ទាប់ពីពួកគេបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ជាDJ មុនពេលជាប់ពន្ធនាគារ ហើយត្រូវបានរកឃើញថា៖ ឆ្លងជំងឺCOVID-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍

សារព័ត៌មានបាងកកប៉ុស្ដិ៍ បាននិយាយថា បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ របស់ប្រទេសថៃនិងធ្លាប់ធ្វើជា DJ មុនពេលចូលពន្ធនាគារពាក់ព័ន្ធជាមួយគ្រឿងញៀនហើយបានរកឃើញថាឆ្លងជំងឺ COVID-19 នៅពេលកំពុងនៅដាច់ដោយឡែកត្រៀមចូលពន្ធនាគារ។

គួរបញ្ជាក់ផងដែរថា កន្លែងដែលអ្នកជំងឺធ្វើការមិនបានត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវទេ ហើយក៏មិនបានស្នើសុំឱ្យពួកគេប្រើមុខងារស្គេនមុនពេលចូលផឹកស៊ីនោះដែរ។

ដោយឡែកបើតាមមន្រ្តីនាយកដ្ឋានសុខាភិបាលថៃ កាលពីថ្ងៃអាទិត្យទី៦ខែកញ្ញានេះ បានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៩៧០នាក់មានមនុស្ស១១៩នាក់ ត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់ ខណៈ ៨៥១នាក់ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។ ប៉ុន្តែទោះយ៉ាងណាក៏ដោយបន្ទាប់ពីធ្វើតេស្តលើមនុស្សចំនួន ៥១៦ នាក់ លទ្ធផលសម្រាប់មនុស្ស ៥១៣នាក់គឺអវិជ្ជមាន ខណៈអ្នកដែលនៅសល់កំពុងនៅតែរង់ចាំ៕

ដោយ៖ស តារា


ចែករំលែក៖