ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបើកធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្រធ្វើឱ្យអ្នកបើកបររបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្តមួយគ្រឿងច្រឡំផ្លូវបណ្ដាលឲ្យធ្លាក់ចូលវាលស្រែក្រឡាប់ផ្ងារជើងឡើងលើអូសជាច្រើនម៉ែត្រ​ ធ្វេីឲ្យអ្នកបើកបររងរបួសធ្ងន់​ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខវត្តធម្មត្រ័យក្នុងសង្កាត់ព្រៃស​ ​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាពណ៌ស ពាក់ស្លាកលេខភ្នំពេញ2A- 6228 ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានហោះធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើអូសជាច្រើនម៉ែត្របណ្ដាលឲ្យអ្នកបើកជាប់ក្នុងកាបីន
រងរបួសធ្ងន់ត្រូវបានប្រជាពរដ្ឋនិងសមត្ថកិច្ចជួយគាស់ចេញពីរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកកន្លែងកើតហេតុហើយដោយសារមិនប៉ះពាល់សម្បត្តិរដ្ឋបានឲ្យសាច់ញាតិរករថយន្តស្ទូចមកស្ទូចយករថយន្តនេះទៅជួសជុលដោយខ្លួនឯង៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖