ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណ ៣០គ្រួសារ បានទទួលគ្រឿងឧបភោគបរិភោគពី លោក ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បាននាំយកនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក យកទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ និងបានសំណេះសំណាល ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ លោកមេបញ្ជាការកងទ័ពជើងគោកជូនចំពោះប្រជាពលរដ្ឋ ដែលពិធីនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងនូវគោលនយោបាយ ការយកចិត្តទុកដាក់គ្រប់បែបយ៉ាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ការជួយឧបត្ថម្ភនេះគឺអាចដោះស្រាយការលំបាកបានមួយរយៈពេលតែប៉ុណ្ណោះ ដូច្នេះហើយ លោកបានសំណូមពរបន្ថែមថា ត្រូវខិតខំប្រកបមុខរបរទទួលទានដោយសុចរិត ដូចជាការធ្វើកសិកម្ម ស្រែចំការ និងចិញ្ចឹមសត្វដើម្បីធានាជីវភាពប្រចាំថ្ងៃឱ្យបានសមរម្យ។ បន្ថែមពីនោះលោកក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំរួមគ្នាថែរក្សាសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សជារៀងរហូត ព្រោះមានសន្តិភាពនេះហើយ ទើបមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន៕

ដោយ៖ សិលា


ចែករំលែក៖