ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនចៅជីដូនមួយម្នាក់ ក្រោយធ្វើសកម្មភាពវាយ និងច្របាច់.កជីដូនញាត់ចូលគម្ពោធព្រៃ ដើម្បីប្លន់យកលុយ និងមាស ។
ករណីឃាត់ខ្លួនសង្ស័យជាចៅក្រោយវាយ និងច្របាច់.កជីដូននេះ ធ្វើឡើងនៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សឿន ចាន់រិទ្ធ ហៅង៉ាំ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ចំណែកជីដូនរងគ្រោះឈ្មោះ ពេជ ហាន អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.សង្កាត់ជាមួយចៅកំណាចនេះដែរ បច្ចុប្បន្ន ស្នាក់នៅវត្តពោធិ៍ទស្សន៍ ស្ថិតនៅសង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលយើងទទួលព័ត៌មាន ប្រទះឃើញដូនចាស់ម្នាក់ដេកនៅគុម្ពោធព្រៃចំណុចប្រឡាយ មានសភាពវង្វេងវង្វេងវង្វាន់បាត់បង់ស្មារតី ហើយបានដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពត្រពាំងជង លុះព្រឹកថ្ងៃទី៧នេះសមត្ថកិច្ចសហការចុះសួរនាំ ជីដូន(ពេជ ហាន)បានប្រាប់ថាចៅជីដូនមួយឈ្មោះ ង៉ាំ វាយ និងច្របាច់.កគាត់យកលុយចំនួន ៨០មុឺនរៀល និងមាសចំនួន ៣ជី ។
លោក ស្នងការរងបន្តទៀតថា ជនសង្ស័យ(សឿន ចាន់រិទ្ធ)បានសាភាពខ្លួនប្រព្រិត្តពិតប្រាកដ ដោយខ្លួនគ្មានលុយបង់រំលួសម៉ូតូក៍មានគំនិត ទៅភូតកុហក់យាយថាម៉ែហៅយាយទៅបុណ្យនៅវត្តអូរតាប៉ោង យាយក៍ព្រមទៅជាមួយដោយខ្លួនឌុបតាមប្រឡាយ១ដល់កន្លែងស្ងាត់ ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ឈប់ម៉ូតូរួចវាយជីដូន១ដំបង និងច្របាច់.ករហូតសន្លបស្ដូកស្ដឹង គិតយាយស្លាប់ក៍ញាត់ចូលគម្ពោធព្រៃរួចយកលុយ៨០មុឺនរៀល និងមាសចំនួន៣ជី ជនសង្ស័យ(សឿន ចាន់រិទ្ធ)កំពុងបំពេញនីតិវិធីដើម្បីបញ្ជូន ៕
ដោយ៖ បុឹម ពិន