ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន​យុវជន​ម្នាក់​ដែលប្រកាសថា​ ប្រាសាទអង្គរវត្ត​មិនមែន​ជា​របស់​ខ្មែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅរសៀល​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២០​​នេះ​ លោកឧត្ដមសេនីយ៍​ទោ​ បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ សមត្ថកិច្ចបានឃាត់ខ្លួន​យុវជនឈ្មោះ​ ញ៉ែល​ ធារី​ណា​ បានហេីយ​ ដោយពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរដេីម្បី​ចាត់ការ​តាម​នីតិវិធី​ ។

សូមបញ្ជាក់ថា​ យុវជន​រូបនេះ​បានថតវីដេអូបង្ហោះ​នៅលេីបណ្ដាញសង្គម​ Tik Tok ថា ប្រាសាទអង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ​ ។

ការនិយាយ​បែបនេះ​ បង្កឱ្យប្រជាពលរដ្ឋ​កម្ពុជា​ ប្រតិកម្ម​ស្ទេីរទូទាំង​ប្រទេស​តែម្ដង​ និង​បានសំណូមពរ​ឱ្យសមត្ថកិច្ច​ចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយមិនត្រូវ
លេីកលែងឡេីយ​ ៕

ដោយ៖ចេស្តា


ចែករំលែក៖