ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តរេចង្កូតជ្រុលទៅបុកអ្នកឈរលេីចិញ្ចេីមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្ត រេចង្កូតជ្រុលទៅបុក បុរសម្នាក់ដែលឈរនៅលេីចិញ្ចេីមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចមុខវត្ត ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-2607 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច សង្ស័យស្រវឹងស្រា ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងចំណុចមុខវត្ត ស្ទឹងមានជ័យ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកបុរសម្នាក់ដែលឈរ លេីចិញ្ចេីមផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ចំណែករថយន្តបែកកញ្ចក់ខាងមុខអស់១ផ្ទាំង រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានជួយសម្របសម្រួល ដោយភាគីខាងរថយន្តបង្ករដឹងកំហុស ក៏ជួយចេញថ្លៃព្យាបាលទៅខាងជនរងគ្រោះចំនួន ១៣០០$ ដេីម្បីបញ្ចប់រឿង ៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖