ប្រទេសបេឡារូសបានប្រឈមនឹងការធ្វើបាតុកម្មដល់ទៅ៣៥លើកជាបន្តបន្ទាប់ទាមទារឱ្យប្រធានាធិបតី Alexander Lukashenko លាលែងចេញពីតំណែង។
កាលពីថ្ងៃទី១២ខែកញ្ញា មានស្ត្រីជាង១ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុង Minsk ប្រទេសបេឡារូស ដោយវាយចានឆ្នាំងស្រែកទាមទារឱ្យប្រធានា
ធិបតិីAlexander Lukashenko ចុះចេញពីតំណង។
សារព័ត៌មានAP បានផ្សាយថា ក្រុមបាតុករបានលើករូបភាពរបស់លោកស្រី Kolesnikova មេដឹកនាំ បក្សប្រឆាំង ទាមទារបោះឆ្នោតជាថ្មីជ្រើសរើសមេដឹកនាំក្នុងប្រទេសដែលមានពលរដ្ឋជាង ៩,៥លាននាក់ ។
លោកស្រី Kolesnikova កាលពីដើមសប្តាហ៍ ត្រូវកម្លាំងប៉ូលិសបង្ខំឲ្យលោកស្រីចាកចេញពីប្រទេស។ មេធាវីរបស់លោកស្រីបានឲ្យដឹងថា លោកស្រីត្រូវបង្ខំឲ្យចូលយន្តហោះបញ្ជូនទៅកាន់ព្រំដែនជាប់អ៊ុយក្រែន ប៉ុន្តែលោកស្រីបានហែកលិខិតឆ្លងដែនចោល មិនព្រមចាកចេញពីប្រទេសបេឡារូសឡើយ។
បាតុកម្មនៅក្នុងប្រទេសបេឡារូស កើតឡើងតាំងពីថ្ងៃទី៩ ខែសីហា ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ការបោះឆ្នោតនោះត្រូវបានក្រុមប្រឆាំងចាត់ទុកថាជាការបន្លំ ក្រោយលោកLukashenko ទទួលបានការគាំទ្រដល់ទៅ៨០ភាគរយ បន្តដឹកនាំប្រទេសបេឡារូសអាណត្តិទី៦ជាបន្តទៀត។
បាតុកម្មបន្តកើតឡើងនៅក្នុងប្រទេសនេះ ដែលជាបាតុកម្មទ្រង់ទ្រាយធំបំផុតប្រឆាំងការដឹកនាំរបស់លោកLukashenkoរយៈពេល២៦ឆ្នាំកន្លងមក៕
ដោយ៖ធី រីណា