ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះហ្គាសបណ្ដាលឱ្យនារីម្នាក់រងរបួសនៅក្នុងខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ផ្ទុះហ្គាសមួយបានកើតឡើងបណ្ដាលឱ្យនារីម្នាក់រងរបួសនៅក្នុងណេត៩៩ តែមិនបង្កឱ្យមានអគ្គិភ័យឆាបឆេះនោះទេគឺគ្រាន់តែបែកកញ្ចក់ទ្វារប៉ុណ្ណោះ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីខាងលើនេះគឺបណ្តាលមកពីផ្ទុះហ្គាសធ្វើឱ្យនារីម្នាក់រងរបួសស្រាលត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាហៅរថយន្ត ដឹកយកទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ហើយក្រៅពីនេះក៏បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនផងដែរ ៕ ដោយ ៖ ជីណា


ចែករំលែក៖