ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកអគ្គរដ្ឋទូត ទីម័រខាងកើត ចូលក្រាបថ្វាយបង្គំផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោ ក អ៊ឺមេណេ ហ្ស៊ីលដូ គូបា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ៕

ដោយ៖ សិលា


ចែករំលែក៖