ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បី​ទប់ស្កាត់ COVID-19 រដ្ឋធានី​ហ្សា​ការ​តា សម្រេចបិទក្រុង​ម្ដងទៀត​ ប៉ុន្តែមិន​តឹងរ៉ឹង​ដូច​មុន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីករណីឆ្លង​COVID-19 បានកើនឡើងយ៉ាងគំហុកសារជាថ្មីអាជ្ញាធរទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៤ខែកញ្ញាម្សិលមិញនេះ បានសម្រេចបិទក្រុងជាលើកទីពីរ ប៉ុន្តែការបិទក្រុងដែលមានរយៈពេល សប្តាហ៍នេះ គឺមានកម្រិតស្រាលជាងការបិទក្រុងកាលពីលើកទី ដែលបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២០កន្លងទៅ

បើយោងតាមរាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី  បានប្រកាសថា៖ មានករណីឆ្លង​COVID-19 កើនលើស ពាន់ករណីក្នុងរយៈពេល ថ្ងៃជាប់គ្នា ជាក់ស្តែងនៅថ្ងៃទី១៣ ខែកញ្ញា ឥណ្ឌូណេស៊ីមានករណីឆ្លងចំនួន ៣៦៣៦ករណី និងអ្នកស្លាប់ចំនួន ៧៣នាក់ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងកូរ៉ូណាវីរុសថ្មីនេះ ឥណ្ឌូណេស៊ី ត្រូវតែរឹតត្បិតនៅក្នុងទីក្រុងជាលើកទី

ដោយឡែកអភិបាលក្រុងនៅថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ លោក ក៏បានប្រកាសថា ទីក្រុងហ្សាការតា ចាំបាច់ត្រូវតែដាក់ការរឹតត្បិត ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង ដោយមានការត្អូញត្អែរ និងពាក្យរិះគន់ជុំវិញការរឹតត្បិតកន្លងមក ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចខ្លាំង ទីក្រុងហ្សាការតាបានសម្រេចបន្ធូរបន្ថយខ្លះ ក្នុងការរឹតត្បិតលើកទីពីរនេះ

តាមរយៈវិធានការថ្មី និងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងរងគ្រោះផងនោះ អាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុន ជំនួញ ដែលមិនសូវសំខាន់ដំណើរការដដែល ប៉ុន្តែបុគ្គលិកចំនួន ២៥ភាគរយ ត្រូវធ្វើការពីផ្ទះ ប៉ុន្តែចំពោះការរឹតត្បិតក្នុងទីក្រុងហ្សាការតា ត្រូវបានធ្វើឡើងជាថ្មី ដោយចាប់ផ្តើមពីថ្ងៃទី១៤ខែកញ្ញា និងមានរយៈពេលពីរសប្តាហ៍ ប៉ុន្តែការរឹតត្បិតថ្មីនេះ គឺស្រាលជាងមុន បើធៀបនឹងការរឹតត្បិតក្នុងទីក្រុងកាលពីខែមេសាកន្លងទៅ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន​Straits Times​ បាននិយាយថាទន្ទឹមនឹងនេះ ទីកន្លែងសាសនា ដែលស្ថិតនៅក្នុងតំបន់មានកម្រិតគ្រោះថ្នាក់ទាប អាចបើកដំណើរការបានប៉ុន្តែអនុញ្ញាតឲ្យមនុស្សចូលរួមតែ ៥០ភាគរយប៉ុណ្ណោះ ស្របពេលផ្សារទំនើប ផ្សារលក់ទំនិញ អាចបន្តបើកដដែលដោយគោរពតាមវិធានសុខាភិបាល ចំណែករថយន្តតាក់ស៊ី ក៏អាចបន្តដឹកភ្ញៀវបានដែរ ដោយឡែកអាហារដ្ឋា នៅតែមិនអនុញ្ញាតឲ្យភ្ញៀវបរិភោគនៅក្នុងហាងឡើយ ខណៈរោងភាពយន្តនៅតែបន្តបិទដដែល ពិធីរៀបការតូចៗ ដែលមានមនុស្សចូលរួមតិចត្រូវអនុញ្ញាត សាលារៀន កន្លែងលេងកីឡា កន្លែងកម្សាន្ត ក៏បិទ រីឯសេវាដឹកជញ្ជូនសាធារណអាចបើកបាន ប៉ុន្តែតម្រូវឲ្យដឹកមនុស្សតែ៥០ភាគរយប៉ុណ្ណោះ

សូមជម្រាបថា បើតាមការពិតទៅ ការកើនឡើងករណីឆ្លង​COVID-19 តំបន់នានានៅឥណ្ឌូណេស៊ី ក៏ដូចជាក្នុងទីក្រុងហ្សាការតា គឺដោយសារមិនមានការចូលរួមពីប្រជាជន ដូចជាការមិនពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពជាដើម សម្រាប់ប្រជាជនរស់នៅក្នុងទីក្រុងហ្សាការតា អ្នកដែលមិនពាក់ម៉ាស់ នឹងរងពិន័យប្រមាណ ១៦ដុល្លារ ហើយនឹងត្រូវពិន័យទ្វេដងប្រសិនបើនៅតែប្រព្រឹត្តកំហុសដដែលៗ

ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានព្រមានពីការប្រើប្រាស់កម្លាំងទ័ពនិងប៉ូលីសដើម្បីបង្ខំប្រជាជនឲ្យគោរពផងដែរ បើគិតចាប់ពីថ្ងៃទីខែមិថុនាកន្លងមក ទីក្រុងហ្សាការតា បានបន្ធូរបន្ថយការរឹតត្បិតម្តងហើយបន្ទាប់ពីករណីឆ្លងធ្លាក់ចុះ និងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្នុងទីក្រុង ករណីសរុប​COVID-19 របស់ឥណ្ឌូណេស៊ី មានចំនួន ២១៨៣៨២ករណី និងអ្នកស្លាប់ ៨៧២៣នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១៥៥០១០៕

ដោយ៖ស តារា


ចែករំលែក៖