ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសារទិវា អូហ្សូនពិភពលោក ១៦ កញ្ញា ២០២០ ក្រោមប្រធានបទ «អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ញើសារអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២០ និងជាខួបលើកទី៣៥ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៣ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៧។

ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល លោក សាយ សំអាល់ សូមចូលរួមអបអរសាទយ៉ាងកក់ក្តៅជាមួយរដ្ឋាភិបាល និងបណ្ដាប្រជាជាតិចំនួន១៩៧ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន-Ozaone for Life 35 Years of Ozaone Layer Protection» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូន សម្រាប់ជីវិតលើភពផែនដីយើងនេះ និងឱ្យបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាការពារស្រទាប់អូហ្សូន។
សូមបញ្ជាក់ថា៖ ថ្ងៃទី១៦ ខែកញ្ញា ត្រូវបានលេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសាម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទដល់សមិទ្ធផល និងវឌ្ឍនភាពជាច្រើន ដែលរួមគ្នាសម្រេចបានសំដៅឆ្ពោះ ទៅការពារឱ្យបាននូវស្រទាប់អូហ្សូន។
សូមអានសារលិខិតទាំងរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ទាំងស្រុងដូចខាងក្រោម៖

ដោយ៖ សិលា


ចែករំលែក៖