ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុករំដួលបានឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមដីការបស់តុលាការជាប់ចោទពីបទ ឃាតកម្ម ។
ការឃាត់ខ្លួនតាមដីកានេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ស្ដិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ជនដែលត្រូវចោទមានឈ្មោះ អុិច ប៉យ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពបន្តថា ការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១០ នាទីព្រឹក ថ្ងៃអង្គារ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដោយកម្លាំង នគរបាលស្រុករំដួល ដឹកនាំដោយលោក សូ អាត អធិការរងនគរបាលស្រុករំដួល បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៣១ បគចខ/០២០ របស់សាលាដំបូងខេត្តស្វាយរៀង ជនត្រូវចោទ ឈ្មោះ អុិច ប៉យ ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាប់ចោទពីបទ ឃាតកម្ម ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានសមត្ថកិច្ច នគរបាលស្រុកបញ្ជួនទៅស្នងការដ្ឋានខេត្តដើម្បីអនុវត្តនីតិវិធីបន្ត៕ យឹម សុថាន