ភ្នំពេញ៖ បើស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ដឹងទេថា៖ បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល១១នាក់ និងរបួសធ្ងន់២០នាក់។
លោកឧត្តសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងរង នគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ នគរបាលជាតិ ធ្លាប់បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕
ដោយ៖សិលា